មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុងត្រូវបានផ្តួចផ្តើមកសាងឡើង ដោយសហគមន៍ ក្រោមការសម្របសម្រួល និងគាំទ្រពីអង្គការយុវសន្តិភាពចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ ដើម្បីរៀបចំ និងអភិរក្សទីតាំងប្រវត្តិសាស្រ្តខ្មែរក្រហម ក្នុងវត្តសំរោងក្នុងឱ្យទៅជាកន្លែងចងចាំ កន្លែងពិភាក្សា និងសិក្សារៀនសូត្រពីសន្តិភាពរបស់សហគមន៍។ គម្រោងនេះទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពី SDC IFA OSI ZIG DVV និងUSAID។
នៅឆ្នាំ ២០១៣ ដល់ ២០១៤ យុវសន្តិភាពបានទទួលជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រត្តិបត្តការ (Swiss Agency for Development and Cooperation) តាមរយៈអង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(VSS) ដើម្បីអនុវត្តគម្រោងមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍ ដែលជាគម្រោងរៀបចំថែរក្សា និងផ្លាស់ប្តូរទីតាំងប្រវត្តិសាស្ត្រនៃសម័យកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរក្រហមយកធ្វើជាគុក ជាកន្លែងធ្វើទារុណកម្ម និងកន្លែងកាប់សម្លាប់មនុស្ស ឱ្យទៅជាកន្លែងរំលឹកនៃការចងចាំ កន្លែងពិភាក្សា និងរៀនសូត្រពីសន្តិភាពសម្រាប់អនាគតរបស់សហគមន៍។ សកម្មភាពសំខាន់ៗ មួយចំនួនរួមមាន វេទិកាសាធារណៈ វេទិកាដើមបណ្តឹងរដ្ឋប្បវេណី វគ្គបណ្តុះបណ្តាលជំនាញហត្ថកម្ម ជំនាញកុំព្យូទ័រ កម្មវិធីបញ្ចាំងខ្សែភាពយន្ត កម្មវិធីវិទ្យុ កម្មវិធីបោះជំរុំយុវជន ទស្សនកិច្ចសិក្សា ពិធីបុណ្យបែបសាសនា និងការចងក្រងឯកសារប្រវត្តិសាស្រ្តនានាជាដើម ដោយផ្តោតសំខាន់លើការការអប់រំពីប្រវត្តិសាស្រ្ត កេរតំណែលនៃការចងចាំ យុត្តិធម៌អន្តរកាល ការផ្សះផ្សា អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ហគមន៍នាពេលបច្ចុប្បន្ន។ លើសពីនេះក៏បានសាងសងអាគារមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ដែលជាគម្រោងសំណងរដ្ឋប្បវេណីមួយក្នុងគម្រោងសំណងផ្សេងៗ ទៀត សម្រាប់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្តីខ្មែរក្រហម)ចេញសាលក្រមសម្រេចកាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៤ ក្នុងសំណុំរឿងលេខ០០២/០១ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវសំផន។
ក្នុងឆ្នាំ ២០១៥នេះ ក្រៅពីការងារអភិរក្សកេរតំណែលប្រវត្តិសាស្រ្ត មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង កំពុងអនុត្តន៍ការងាររបស់ខ្លួនដូចជា បង្កើតមណ្ឌលពត៌មានសម្រាប់សហគមន៍អាចស្វែងរកពត៌មានតាមរយៈ អ៊ីនធើណែត ការសែតប្រចាំថ្ងៃ ទូរទស្សន៍ វិទ្យុ និងអានឯកសារដែលមានក្នុងបណ្ណាល័យ និងបន្តអនុវត្តសកម្មភាពមួយចំនួនទៀតរួមមាន វគ្គណ្តុះបណ្តាលជំនាញហត្ថកម្ម ជំនាញកុំព្យូទ័រ វគ្គសិក្ខាសាលា កិច្ចប្រជុំពិភាក្សាបញ្ហាដែលកើតមានក្នុងសហគមន៍ ទស្សនកិច្ចសិក្សា ការរៃអង្គាថវិកា និងវគ្គបណ្តុះបណ្តាលកសាងសមត្ថមន្ថែមសម្រាប់យុវជន សិស្ស និស្សិត អាជ្ញាធរ និងប្រជាជនជាដើម ក្រោមជំនួយឧបត្ថម្ភពី DVV international តាមរយៈអង្គការយុវសន្តិភាព។
គួររំលឹកដែរថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបមួយដែលមានឈ្មោះផ្លូវការ “កម្ពុជាប្រជាធិបតេយ្យ”បានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុងត្រូវបានប្រែក្លាយជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ព្រះសង្ឃដែលបានគង់នៅវត្តនេះទាំងអស់ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក ហើយបង្ខំឳ្យ ធ្វើការងារផ្សេងៗ ជាទម្ងន់ ដូចជាជីកប្រឡាយ ដែលសព្វថ្ងៃនេះហៅថាប្រឡាយលោក។ តាមសម្តីអ្នកដែលត្រូវខ្មែរក្រហមចាប់មកដាក់ឃុំឃាំងនៅទីនេះ ដែលពួកគាត់នៅមានជីវិតរហូតដល់សព្វថ្ងៃនេះបានឳ្យដឹងថាសាលាបាយត្រូវបានខ្មែរក្រហម ធ្វើជាគុកសម្រាប់ដាក់អ្នកទោសកំរិតស្រាល។ រីឯសាលាធម្មសភាត្រូវបានប្រើសម្រាប់ឃុំឃាំងអ្នកទោសបុរសកំរិតធ្ងន់ ព្រះវិហារដែលកសាងនៅចុងសតវត្សរ៍ទី១៩ ត្រូវបានប្រើប្រាស់សម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាស្រ្តីភេទ ហើយកុដិឈើធំមួយនៅលើកន្លែងព្រះវិហារថ្មីបានក្លាយជាកន្លែងស្នាក់របស់ខ្មែរក្រហម។ ចំណែកអាគារមួយចំនួនទៀតត្រូវបានប្រើជាកន្លែងធ្វើទារុណកម្មនិងសួរចម្លើយ។
គាំទ្រដោយ - Supported by:
ទិវារនៃការចងចាំ នៅបូជនីដ្ឋានជាតិសំវត្តរោងក្នុង
6/11/2015 07:21:00 PM
ដោយ By BOPEA
អត្ថបទដោយៈ លោក ជួន ជឿន
២០ ខែឧសភា គឺជាថ្ងៃរំលឹកនៃការចងចាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ អំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ របបនេះបានធ្វើឱ្យប្រជាជនកម្ពុជាចងចាំមិនភ្លេចនូវអំពើទាំងឡាយណាដែលបាន ប្រព្រឹត្តិមកលើប្រជាជនដូចជា ការជម្លៀសដោយបង្ខំ ការបង្ខំឱ្យធ្វើ ការបង្អត់អាហារ ការលុបចោលនូវសាសានា ជំនឿ និងទំនៀមទំលាប់ ប្រពៃណី ការធ្វើទារុណកម្ម កាឃុំឃាំងមនុស្ស និងការសម្លាប់មនុស្សជាដើម។
អ្នកចូលរួមសរុបប្រមាណ ៧០០នាក់ បានមកជួបជុំគ្នានៅខាងមុខបូជនីដ្ឋានជាតិវត្តសំរោងក្នុង រួមមានប្រជាពលរដ្ឋ ប៉ូលីស មន្ត្រីរាជការចំនួន ៥០០នាក់មក ពីទូទាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង និងនិមន្តព្រះសង្ឃចំនួន ២០០អង្គដើម្បីធ្វើពិធីរាប់បាត ឧទ្ទិសបុណ្យកុសលដល់ជនរងគ្រោះនាសម័យខ្មែរក្រមដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងវត្តសំរោងក្នុង និងកន្លែងផ្សេងៗ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះត្រូវបានប្រារព្វឡើងនៅក្នុងវត្តសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសាលាស្រុកឯកភ្នំ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥។
២០ ឧសភា គឺជាទិវាជាតិនៃការចងចាំ ដែលត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំនៅអតីតកន្លែងកាប់សម្លាប់មនុស្សនាសម័យខ្មែរក្រហម ឬ នៅទីធ្លានៃបូជនីដ្ឋានជាតិ ដែលតម្កល់អដ្ឋិធាតុអ្នកស្លាប់ក្នុងសម័យខ្មែក្រហម។ ទិវាជាតិនៃការចងចាំ ត្រូវបានចាត់ចូលជាសំណងដើមបណ្តឹងរដ្ឋប្បវេណីមួយ ក្នុងគម្រោងសំណងផ្សេងៗ ទៀតក្នុងសំណុំរឿង ០០២/០១ ដែលបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាល សម្រាប់ជាការផ្តល់កិត្តិយសដល់ជនរងគ្រោះ នៃរបបខ្មែរក្រហម ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិត និងទទួលស្គាល់ពីឧក្រិដ្ឋកម្ម ដែលបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជាជាក៏យល់ព្រមប្រកាសយកថ្ងៃទី ២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាក់បុណ្យជាតិ នេះបើយោងតាមសាលក្រមករណី ០០២/០១ របស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
កម្មវិធីនេះប្រារព្វឡើងដោយមាន ការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការរបស់គណៈអធិបតី ការសូត្រកំណាព្យរៀបរាប់អំពីសោកនាទកម្មដែលបានប្រព្រឹត្តិឡើងនៅវត្តសំរោងក្នុង និងពិធីរាប់បាតព្រះសង្ឃ២០០អង្គ។
គួរបញ្ជាក់ថា វត្តសំរោងក្នុង គឺជាអតីតកន្លែងឃុំឃាំង និងសម្លាប់មនុស្ស ដែលមានរណ្តៅចំនួន ១០០ នៅជុំវិញបរិវេណបូជនីដ្ឋានសព្វថ្ងៃ រកឃើញសាកសពសរុប ១០០០៨នាក់។ យោងតាមបញ្ជីឈ្មោះដែលរកឃើញក្រោយខ្មែរក្រហមដួលរលំអ្នកចំនួន ១០៤០០នាក់ត្រូវបានខ្មែរក្រហមយកមកឃុំនៅក្នុងវត្តនេះ។
បច្ចុប្បន្នទីតាំងប្រវត្តិសាស្រ្តមួយនេះត្រូវបានរៀបចំឱ្យទៅជាមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ហើយក៏ជាគម្រោងសំណងរដ្ឋប្បវេណីមួយ ដែលសម្រេចដោយអង្គជំនុំជ្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលអនុវត្តន៍គម្រោងដោយអង្គការយុវសន្តិភាព ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិ្តបត្តការក្នុងឆ្នាំ ២០១៣ និង២០១៤។
២០ ខែឧសភា គឺជាថ្ងៃរំលឹកនៃការចងចាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ អំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ របបនេះបានធ្វើឱ្យប្រជាជនកម្ពុជាចងចាំមិនភ្លេចនូវអំពើទាំងឡាយណាដែលបាន ប្រព្រឹត្តិមកលើប្រជាជនដូចជា ការជម្លៀសដោយបង្ខំ ការបង្ខំឱ្យធ្វើ ការបង្អត់អាហារ ការលុបចោលនូវសាសានា ជំនឿ និងទំនៀមទំលាប់ ប្រពៃណី ការធ្វើទារុណកម្ម កាឃុំឃាំងមនុស្ស និងការសម្លាប់មនុស្សជាដើម។
អ្នកចូលរួមសរុបប្រមាណ ៧០០នាក់ បានមកជួបជុំគ្នានៅខាងមុខបូជនីដ្ឋានជាតិវត្តសំរោងក្នុង រួមមានប្រជាពលរដ្ឋ ប៉ូលីស មន្ត្រីរាជការចំនួន ៥០០នាក់មក ពីទូទាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង និងនិមន្តព្រះសង្ឃចំនួន ២០០អង្គដើម្បីធ្វើពិធីរាប់បាត ឧទ្ទិសបុណ្យកុសលដល់ជនរងគ្រោះនាសម័យខ្មែរក្រមដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងវត្តសំរោងក្នុង និងកន្លែងផ្សេងៗ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះត្រូវបានប្រារព្វឡើងនៅក្នុងវត្តសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសាលាស្រុកឯកភ្នំ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥។
២០ ឧសភា គឺជាទិវាជាតិនៃការចងចាំ ដែលត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំនៅអតីតកន្លែងកាប់សម្លាប់មនុស្សនាសម័យខ្មែរក្រហម ឬ នៅទីធ្លានៃបូជនីដ្ឋានជាតិ ដែលតម្កល់អដ្ឋិធាតុអ្នកស្លាប់ក្នុងសម័យខ្មែក្រហម។ ទិវាជាតិនៃការចងចាំ ត្រូវបានចាត់ចូលជាសំណងដើមបណ្តឹងរដ្ឋប្បវេណីមួយ ក្នុងគម្រោងសំណងផ្សេងៗ ទៀតក្នុងសំណុំរឿង ០០២/០១ ដែលបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាល សម្រាប់ជាការផ្តល់កិត្តិយសដល់ជនរងគ្រោះ នៃរបបខ្មែរក្រហម ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិត និងទទួលស្គាល់ពីឧក្រិដ្ឋកម្ម ដែលបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជាជាក៏យល់ព្រមប្រកាសយកថ្ងៃទី ២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាក់បុណ្យជាតិ នេះបើយោងតាមសាលក្រមករណី ០០២/០១ របស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
កម្មវិធីនេះប្រារព្វឡើងដោយមាន ការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីថ្លែងការរបស់គណៈអធិបតី ការសូត្រកំណាព្យរៀបរាប់អំពីសោកនាទកម្មដែលបានប្រព្រឹត្តិឡើងនៅវត្តសំរោងក្នុង និងពិធីរាប់បាតព្រះសង្ឃ២០០អង្គ។
គួរបញ្ជាក់ថា វត្តសំរោងក្នុង គឺជាអតីតកន្លែងឃុំឃាំង និងសម្លាប់មនុស្ស ដែលមានរណ្តៅចំនួន ១០០ នៅជុំវិញបរិវេណបូជនីដ្ឋានសព្វថ្ងៃ រកឃើញសាកសពសរុប ១០០០៨នាក់។ យោងតាមបញ្ជីឈ្មោះដែលរកឃើញក្រោយខ្មែរក្រហមដួលរលំអ្នកចំនួន ១០៤០០នាក់ត្រូវបានខ្មែរក្រហមយកមកឃុំនៅក្នុងវត្តនេះ។
បច្ចុប្បន្នទីតាំងប្រវត្តិសាស្រ្តមួយនេះត្រូវបានរៀបចំឱ្យទៅជាមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ហើយក៏ជាគម្រោងសំណងរដ្ឋប្បវេណីមួយ ដែលសម្រេចដោយអង្គជំនុំជ្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលអនុវត្តន៍គម្រោងដោយអង្គការយុវសន្តិភាព ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិ្តបត្តការក្នុងឆ្នាំ ២០១៣ និង២០១៤។
កម្មវិធីបណ្តុះបណ្តាលកុំព្យូទ័រ ២០១៥
2/01/2015 11:00:00 PM
ដោយ By BOPEA
វគ្គសិក្សាជំនាញហត្ថកម្ម ឆ្នាំ២០១៥
2/01/2015 10:54:00 PM
ដោយ By BOPEA
កម្មវិធីបណ្តុះបណ្តាលជំនាញហត្ថកម្មគឺជាកម្មវីធីមួយរបស់គម្រោងមជ្ឈមណ្ឌលសិក្សាសន្តិភាព សហគមន៍ដែលផ្តល់ដោយអង្គការយុវសន្តិភាព។ កម្មវីធីហត្ថកម្ម បង្កើតឡើងសម្រាប់បណ្តុះបណ្តាលជំនាញហត្ថកម្មសម្រាប់ប្រជាជននៅក្នុងសហគមន៍។ ក្រុមគោលដៅរបស់កម្មវិធីបណ្តុះបណ្តាលជំនាញ គឺ ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជនដែលបោះបង់ការសិក្សា និងជនរងគ្រោះនៃសម័យខ្មែរក្រហម។ កម្មវិធីនេះនឹងចាប់ផ្តើមវគ្គថ្មីនៅថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ស្ថិតក្នុភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជំនាញហត្ថកម្មដល់ប្រជាជន និងយុវជនក្នុងសហគមន៍មានសមត្ថភាពផលិតសំភារៈ ឬវត្ថុអនុស្សាវរីយ៍សម្រាប់ប្រើប្រាស់ និងលក់ក្នុងទីផ្សារ។
កម្មវិធីបណ្តុះបណ្តាលជំនាញ នឹងផ្តល់វគ្គបណ្តុះបណ្តាល ដោយផ្តោតសំខាន់លើការងារហត្ថកម្ម ដូចជាចាក់គ្រាប់អង្កាំ ចាក់សរសៃអំបោះជាវត្ថុអនុស្សាវរីយ៍ ដេរការបូបប៊ិច ការបូបដៃ គូររូប ធ្វើស៊ុមរូបថត និងតំបាញក្រមាជាដើម។ វគ្គនីមួយៗ ត្រូវបានកំណត់ជាក់លាក់នូវមុខជំនាញរយៈពេល ឬ គ្រូជំនាញ និងចំនួនអ្នកចូលរួម(១៥នាក់)។ រយៈពេលសិក្សាអាស្រ័យលើមុខជំនាញនៃវគ្គនីមួយៗ។
ប្រជាជន និងយុវជនដែលមានចំណាប់អារម្មណ៍សិក្សាលើវគ្គជំនាញណាមួយ ត្រូវចាំបាច់ដាក់ ពាក្យស្នើសុំចូលរៀន មុនពេលវគ្គចាប់ផ្តើម។ អ្នកចូលរួមត្រូវមានឆន្ទៈក្នុងសិក្សារៀនសូត្រ និងបង្កើតជាក្រុម ហត្ថកម្មរបស់មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍នៅពេលរៀនចប់។ ក្រោយពេលបញ្ចប់សិស្សត្រូវបានលើកទឹកចិត្តក្នុងផលិតនូវផលិតផលដែលបានរៀន និងអាចយកមកលក់ក្នុងមជ្ឈមណ្ឌលបាន។
ដៃគូអភិវឌ្ឍន៍/NGOs
1/21/2015 07:52:00 AM
ដោយ By BOPEA
ដៃគូអភិវឌ្ឍន៍/NGOs
ចេញផ្សាយនា ព្រហស្បតិ៍, 17 តុលា 2013 09:17
ដៃគូអភិវឌ្ឍន៍
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB).
កម្មវិធីអភិវឌ្ឍន៍ជំនួយរបស់រាជរដ្ឋាភិបាលអូស្ត្រាលី (AusAID).
អង្គភាពអភិវឌ្ឍន៍កាណាដាអន្តរជាតិ (CIDA).
ជំនួយអភិវឌ្ឍន៍របស់ប្រទេសឌេណីស (DANIDA).
ផ្នែកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (DFID).
គណៈកម្មាធិការសហភាពអឺរ៉ុប (EU).
កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ).
GRET.
ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA).
អង្គការ Pact កម្ពុជា (Pact Cambodia)
ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (SIDA)
ជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍផ្នែកកសិកម្ម (IFAD)
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)
អង្គការសហប្រជាជាតិសម្រាប់ជំនួយដល់កុមារ (UNICEF)
អង្គការសហប្រជាជាតិជំនួយដល់មូលធន (UNCDF)
អង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឍន៍ (UNDP)
ធនាគារពិភពលោក (World Bank)
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
ក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD)
អង្គការភាពជាដៃគូសង្គមស៊ីវិល (CCSP)
ការិយាល័យច្រកចេញចូលតែមួយ (OWSO)
ប្រព័ន្ធទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន
ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
1/21/2015 07:50:00 AM
ដោយ By BOPEA
ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 11 តុលា 2013 04:47
- រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា (www.national-assembly.org.kh)
- ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (www.senate.gov.kh)
- ទីស្តីការគណៈរដ្ឋមន្ត្រី (www.ocm.gov.kh)
- ក្រសួងមហាផ្ទៃ (www.interior.gov.kh)
- ក្រសួងការពារជាតិ (www.mond.gov.kh)
- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (www.mfaic.gov.kh)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (www.mef.gov.kh)
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (www.maff.gov.kh)
- ក្រសួងអភិវឌ្ឍន៍ជនបទ (www.mrd.gov.kh)
- ក្រសួងពាណិជ្ជកម្ម (www.moc.gov.kh)
- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (www.mime.gov.kh)
- ក្រសួងផែនការ (www.mop.gov.kh)
- ក្រសួងអប់រំ យុវជន និងកីឡា (www.moeys.gov.kh)
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (www.mosvy.gov.kh)
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (www.mlmupc.gov.kh)
- ក្រសួងបរិស្ថាន (www.moe.gov.kh)
- ក្រសួងធនធានទឹក និងឧតុនិយម (www.mowram.gov.kh)
- ក្រសួងព័ត៌មាន (www.information.gov.kh)
- ក្រសួងយុត្តិធម៌ (www.moj.gov.kh)
- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (www.mnasrl.gov.kh)
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (www.mptc.gov.kh)
- ក្រសួងសុខាភិបាល (www.moh.gov.kh)
- ក្រសួងសាធារណការ និងដឹកជញ្ជូន (www.mpwt.gov.kh)
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (www.mcfa.gov.kh)
- ក្រសួងទេសចរណ៍ (www.tourismcambodia.org)
- ក្រសួងធម្មការ និងសាសនា (www.morac.gov.kh)
- ក្រសួងកិច្ចការនារី (www.mwa.gov.kh)
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (www.mlvt.gov.kh)
- ក្រសួងមុខងារសាធារណៈ (www.sspf.gov.kh)
- អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (www.pressocm.gov.kh)
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (www.necelect.org.kh)
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (www.cambodiainvestment.gov.kh)
- អង្គភាពប្រឆាំងអំពើពុករលួយ (www.acu.gov.kh)
- អគ្គស្នងការដ្ឋាននគរបាលជាតិ (www.police.gov.kh)
- អាជ្ញាធរអាងទន្លេសាប www.tonlesap.gov.kh
- អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី www.nlacambodia.gov.kh
- អាជ្ញាធរអប្សារា www.autoriteapsara.org
- អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន www.cmaa.gov.kh
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ www.naa.org.kh
- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន www.nacd.gov.kh
- អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា www.nida.gov.kh
បោះជំរុំយុវជន ២០១៤ ស្តីពី រៀនពីប្រវត្តិសាស្ត្រ រៀនពីសន្តិភាព
1/20/2015 07:20:00 PM
ដោយ By BOPEA
នៅយប់ថ្ងៃបញ្ចប់ពួកគេបានធ្វើបទបង្ហាញពីការការកេរដំណែលដែលក្រុមរបស់ពួកគេបានធ្វើនៅ តាមបណ្តាខេត្តរបស់ពួកគេ និងបានបង្ហាញពីផែនការបន្តសម្រាប់ឆ្នាំ២០១៥។
ខាងក្រោមនេះគឺ ជាការងារកសាងកេរដំណែលប្រវត្តិសាស្រ្តៈ យុវជនខេត្តនីមួយៗបានធ្វើការផ្លាស់ប្តូរបទពិសោធន៍
ក្រុមយុវជនពីខេត្តបន្ទាយមានជ័យ
១.ការងារកេរដំណែលដែលពួកខ្ញុំបានធ្វើកន្លងមកនៅក្នុងខេត្តរបស់ខ្ញុំមានដូចជា៖- បានធ្វើការប្រជុំជាមួយនិងចាស់ៗដែលបានឆ្លងកាត់ពីរបបខ្មែរក្រហម
- -ចូលរួមការសម្ពោធផ្លាកដែលរំលឹកអំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យជាមួយ និងលោក ខាំ ឌីប៉ូលី ។
- បានគូរគំនូរដែលទាក់ទងនិងរបបប្រល័យពូជសាសន៍
- ការកសាងបណ្ណាល័យសម្រាប់ដាក់ឯកសារដែលទាក់ទងនិងប្រវត្តិសាស្រ្តខ្មែរក្រហម
- គម្រោងបង្កើតសារមន្ទីរ ។
- ចូលរួមជាមួយក្រុមលោក អ៊ុំគណៈកម្មការរក្សាកេរដំណែលនៃការចងចាំ និងប្រឹក្សាយោបល់ផ្ដើមចេញពីការគូរគំនូរទាំងអស់គ្នា ។
- ជាមួយនិងអង្គការY F Pបានរៀបចំគម្រោងស្នើសុំធ្វើស្ដូប និងឆ្លាក់ឈ្មោះអ្នកដែលបាត់បង់ជីវិត នៅសម័យខ្មែរក្រហមនៅលើជញ្ជំាស្តូប
- បន្ទាប់ពីYFPទទួលសំណើររបស់ក្រុមយុវជន ក៏បានចាប់ផ្ដើមកសាងស្តូបនេះឡើងដោយជោគជ័យនៅទីតាំងសាលាបុណ្យភូមិថ្មកែវ
- មួយរយៈក្រោយមកយើងបាននាំគ្នាដាំដើមឈើសន្តិភាពនៅជុំវីញបរិវេណសាលាបុណ្យថ្មកែវ
- ទីតាំងពិព័រណ៍ចល័តរូបភាពទាក់ទងនិងអ្នកទោសជាន់ខ្ពស់របស់ECCCនិងរូបភាពដែលអ៊ុំគណៈកម្មការបានគូរផងដែរ ២.ការងារកសាងកេរដំណែលដែលក្រុមយើងខ្ញុំនិងធ្វើនៅក្នុងសហគមន៍បន្តមាន៖ - ស្វែងរកនិងធ្វើកិច្ចពិភាក្សាអំពីបញ្ហាដែលគាត់បានជួបប្រទៈការលំបាកកាលសម័យខ្មែរក្រហម - គម្រោងស្នើសុំបណ្ណាបល័យ ដើម្បីទុកដាក់ឯកសារ ដែលទាក់ទងនិងសម័យខ្មែរក្រហម - ចង់ឲ្យមានការអភិរក្សតំបន់ប្រវត្តិសាស្រ្តខេត្តកំពង់ឆ្នាំងដោយគាំទ្រពីYFPយ៉ាងពេញទំហឹង ។ Ø ក្រុមយុវជនពីខេត្តតាកែវ ១.ការងារកេរដំណែលដែលពួកខ្ញុំបានធ្វើកន្លងមកនៅក្នុងខេត្តរបស់ខ្ញុំមានដូចជា៖ - បានកសាងជាស្តូប - បានចងក្រងជាសៀវភៅប្រវត្តិសាស្រ្ត - ផ្លាកសញ្ញាសំគាល់នីមួយៗចូលរួមលាបថ្នាំពណ៏តាមដើមឈើ - ចូលរួមជីកកកាយឆ្អឹងជនរងគ្រោះ - បានប្រមូលឧបករណ៍សម្ភារៈសម្រាប់ធ្វើទារុណកម្ម ។ ២.ការងារកសាងកេរដំណែលដែលក្រុមយើងខ្ញុំនិងធ្វើនៅក្នុងសហគមន៍បន្តមាន៖ - ធ្វើបណ្ណាល័យសម្រាប់សៀវភៅនានា - ខិតខំស្រាវជ្រាវចងក្រងជាឯកសារសម្រាប់ដាក់ក្នុងបណ្ណាល័យ - បង្កើតរូបភាពចលល័តទាក់ទងនិងសន្តិភាព - បង្កើតប៉ាណូទាក់ទងនិងប្រវត្តិសាស្រ្ត Ø ក្រុមយុវជនពីខេត្តប៉ៃលិន ១.ការងារកេរដំណែលដែលពួកខ្ញុំបានធ្វើកន្លងមកនៅក្នុងខេត្តរបស់ខ្ញុំមានដូចជា៖ - បានប្រារព្ធកម្មវិធីបុណ្យកឋិនទានដើម្បីធ្វើការរ៉ៃអង្គាសប្រាក់ជួយកសាងសារមន្ទីរ - បានធ្វើបុណ្យឧទ្ទិកុសសដល់ជនរងគ្រោះសម័យខ្មែរក្រហម - ធ្វើសួនច្បារខាងមុខសារមន្ទីរ(YFP) ២.ការងារកសាងកេរដំណែលដែលក្រុមយើងខ្ញុំនិងធ្វើនៅក្នុងសហគមន៍បន្តមាន៖ - បង្ហើយកិច្ចកសាងសារមន្ទីរ - តុបតែង និងរៀបចំសម្ភារៈប្រើប្រាស់ក្នុងសារមន្ទីរ - ស្នើសុំសៀវភៅដាក់ក្នុងបណ្ណាល័
- បង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដល់ក្រុមយុវជននៅក្នុងសហគមន៍
- បង្កើតក្រុមយុវជន និងក្រុមគណៈកម្មការ
- កសាងមជ្ឃមណ្ឌលសិក្សាសន្តិភាពខ្មែរ ឥស្លាម
- បញ្ទាំខ្សែភាពយន្តស្តីពីប្រវត្តិសាស្រ្ត
- ទូដាក់ភស្តុតាងដែលប្រមូលបានពីជនរងគ្រោះ
- មានផ្នើរសម្រាប់ដាក់សៀវភៅប្រវត្តិសាស្រ្ត វប្បធម៏ទូទៅផ្សេងៗ
- ទិញសម្ភារៈដាក់ក្នុងអគារបន្ថែម(សៀវភៅប្រវត្តិសាស្រ្ត ភាសាអង់គ្លេស )
- ទិញបាស
- ជួសជុលសម្ភារៈដែលខូចខាតនៅក្នុងអគារ និងស្លាក
- ធ្វើរបងជុំវិញបរិវេណអគារ
- ធ្វើសួនច្បារសន្តិភាព
- សាងសង់ស្តូបនៅលើភ្នំទនប់ប្រទាក់ក្រឡា
- ចូលរួមផ្សព្វផ្សាយពីមជ្ឃមណ្ឌលដល់សហគមន៍បន្ថែមទៀត
ប្អូនប្រុសឈ្មោះ ស្មាន អ៊ូរម៉ើត មកពីខេត្តកំពត ៖ ខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដ៏ល្អបំផុតសម្រាប់យុវជន ពីព្រោះធ្វើឱ្យខ្ញុំក៏ដូចជាយុវជនដ៏ទៃទៀតបានសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមតំបន់និមួយៗ និងវាបានផ្តល់នូវឱកាសក្នុងការចែករំលែកចំណេះថ្មីៗដល់យុវជនដ៏ទៃទៀតនិងមានទំនាក់ទំនងល្អជាមួយគ្នា។
ប្អូនស្រីឈ្មោះ ប៉ែន ស្រីណាត់ មកពីខេត្តកំពង់ឆ្នាំង៖ ខ្ញុំបានរៀនសូត្រពីកម្មវិធីបោះជំរុំនេះដូចជាដឹងពីប្រវត្តិខេត្តបាត់ដំបង ដឹងពីស្ថានភាពឃុំសំរោងក្នុងពីមុននិងពេលបច្ចុប្បន្ននេះ ដឹងពីការធ្វើទារុណកម្មលោកយាយ ចុច លឿត ដែលពួកខែ្មរក្រហមធ្វើបាបគាត់។កម្មវិធីបោះជំរុំនេះធ្វើឱ្យខ្ញុំស្គាល់មិត្តជាច្រើន និងស្រឡាញ់ថែរក្សាសន្តិភាព។ខ្ញុំនឹងយកចំណេះដឹងដែលទទួល
បានទាំងនេះទៅធ្វើការផ្សព្វផ្សាយឱ្យយុវជន យុវសិស្សជំនាន់ក្រោយទាំងអស់ដឹង ដើម្បីកុំឱ្យមានរបបខ្មែរក្រហមនេះកើតមានឡើងម្តងទៀត។
ប្អូនស្រីឈ្មោះ ភឹម សុផល មកពីខេត្តបន្ទាយមានជ័យ៖ ខ្ញុំយល់ថាកម្មវិធីនេះគឺល្អ ព្រោះបានផ្តល់នូវចំណេះដឹងជាច្រើនរួមទាំងធ្វើឱ្យរូបនាងខ្ញុំចង់រក្សានូវភាពជូចត់ដែលប្រជាជនខ្មែរធ្លាប់បានឆ្លងកាត់ដល់អ្នកជំនាន់ក្រោយបានដឹង។ ជាចុងក្រោយនាងខ្ញុំជូនពរ ឱ្យអង្គការ យុវសន្តិភាពមានការរីកចម្រើន ដើម្បីជួយឱ្យកូនខ្មែរខិតខំរៀនសូត្រ មានគំនិតថានឹងជួយស្រោច ស្រង់ប្រទេសឱ្យមានការអភិវឌ្ឍន៍។
ប្អូនប្រុសឈ្មោះ រី វ៉ាន់ធឿន មកពីខេត្តប៉ៃលិន៖ ខ្ញុំបានយល់ដឹងពីខ្លឹមសារនៃការបោះជំរុំ យល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម។កម្មវិធីនេះធ្វើឲ្យខ្ញុំចេះរាប់អានគ្នា និងមានភាពក្លាហាន ក្នុងការឆ្លើយសំណួរ ឡើងនិយាយ ហើយកម្មវិធីនេះពិតជាល្អសម្រាប់ខ្ញុំនិងយុវជន។ជាចុងក្រោយខ្ញុំសូមសំណូមពរឱ្យអង្គការយុវសន្តិភាពមានកម្មវិធីបោះជំរុំនេះតទៅមុខទៀត។
Subscribe to:
Posts (Atom)