កម្មវិធីបណ្តុះបណ្តាលជំនាញហត្ថកម្មគឺជាកម្មវីធីមួយរបស់គម្រោងមជ្ឈមណ្ឌលសិក្សាសន្តិភាព សហគមន៍ដែលផ្តល់ដោយអង្គការយុវសន្តិភាព។ កម្មវីធីហត្ថកម្ម បង្កើតឡើងសម្រាប់បណ្តុះបណ្តាលជំនាញហត្ថកម្មសម្រាប់ប្រជាជននៅក្នុងសហគមន៍។ ក្រុមគោលដៅរបស់កម្មវិធីបណ្តុះបណ្តាលជំនាញ គឺ ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជនដែលបោះបង់ការសិក្សា និងជនរងគ្រោះនៃសម័យខ្មែរក្រហម។ កម្មវិធីនេះនឹងចាប់ផ្តើមវគ្គថ្មីនៅថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍សំរោងក្នុង ស្ថិតក្នុភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជំនាញហត្ថកម្មដល់ប្រជាជន និងយុវជនក្នុងសហគមន៍មានសមត្ថភាពផលិតសំភារៈ ឬវត្ថុអនុស្សាវរីយ៍សម្រាប់ប្រើប្រាស់ និងលក់ក្នុងទីផ្សារ។
កម្មវិធីបណ្តុះបណ្តាលជំនាញ នឹងផ្តល់វគ្គបណ្តុះបណ្តាល ដោយផ្តោតសំខាន់លើការងារហត្ថកម្ម ដូចជាចាក់គ្រាប់អង្កាំ ចាក់សរសៃអំបោះជាវត្ថុអនុស្សាវរីយ៍ ដេរការបូបប៊ិច ការបូបដៃ គូររូប ធ្វើស៊ុមរូបថត និងតំបាញក្រមាជាដើម។ វគ្គនីមួយៗ ត្រូវបានកំណត់ជាក់លាក់នូវមុខជំនាញរយៈពេល ឬ គ្រូជំនាញ និងចំនួនអ្នកចូលរួម(១៥នាក់)។ រយៈពេលសិក្សាអាស្រ័យលើមុខជំនាញនៃវគ្គនីមួយៗ។
ប្រជាជន និងយុវជនដែលមានចំណាប់អារម្មណ៍សិក្សាលើវគ្គជំនាញណាមួយ ត្រូវចាំបាច់ដាក់ ពាក្យស្នើសុំចូលរៀន មុនពេលវគ្គចាប់ផ្តើម។ អ្នកចូលរួមត្រូវមានឆន្ទៈក្នុងសិក្សារៀនសូត្រ និងបង្កើតជាក្រុម ហត្ថកម្មរបស់មជ្ឈមណ្ឌលសិក្សាសន្តិភាពសហគមន៍នៅពេលរៀនចប់។ ក្រោយពេលបញ្ចប់សិស្សត្រូវបានលើកទឹកចិត្តក្នុងផលិតនូវផលិតផលដែលបានរៀន និងអាចយកមកលក់ក្នុងមជ្ឈមណ្ឌលបាន។
គាំទ្រដោយ - Supported by: