វត្តសំរោងក្នុងបានចាប់កំណើតតាំងពីឆ្នាំ ១៧០៧ក្នុងរូបភាពជាអាស្រមរបស់ធុត្តុង្គជ័យក្នុងអំឡុងនៃការគ្រប់ គ្រងអំណាចរបស់គ្រួសារស្តេចក្រាញ់ចៅហ្វាបែន។នៅឆ្នាំ១៨៨៧ ព្រះចៅអធិការទី៧នៃវត្តសំរោងក្នុងបានកសាងប្រាសាទឥដ្ឋមួយ ដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តកាលពីជំនាន់មុន។ រយៈពេលបីឆ្នាំក្រោយមកខ្សែស្រឡាយរបស់ស្តេចក្រាញ់ចៅហ្វា បែនក៏បានឱ្យគេសាងសង់ព្រះវិហារមួយផងដែរដែលមានទីតាំងលើព្រះវិហា រចាស់ ដើម្បីបួងសួងផ្សេងៗ តាមលទ្ធិព្រះពុទ្ធសាសនា។ ព្រះវិហារ និងប្រសាទធ្វើអំពីឥដ្ឋនៅមានសេសសល់រហូត ដល់សព្វថ្ងៃ។
សម័យខ្មែរក្រហមថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ របបមួយដែលមានឈ្មោះផ្លូវការ “កម្ពុជាប្រជាធិបតេយ្យ” បានឡើងកាន់ អំណាចនៅប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុងត្រូវបានប្រែក្លាយជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ព្រះសង្ឃ ដែលបានគង់នៅវត្តនេះទាំងអស់ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក ហើយបង្ខំឳ្យធ្វើការងារផ្សេងៗ ជាទម្ងន់ ដូចជាជីកប្រឡាយ ដែលសព្វថ្ងៃនេះហៅថាប្រឡាយលោក។តាមសម្តីអ្នកដែលត្រូវខ្មែរក្រហមចាប់ មកដាក់ឃុំឃាំង នៅទីនេះ ដែលពួកគាត់នៅមានជីវិតរហូតដល់សព្វថ្ងៃនេះបានឳ្យដឹងថាសាលាបាយត្រូវ បានខ្មែរក្រហម ធ្វើជាគុក សម្រាប់ដាក់អ្នកទោសកំរិតស្រាល។ រីឯសាលាធម្មសភាត្រូវបានប្រើសម្រាប់ឃុំឃាំងអ្នកទោសបុរសកំរិតធ្ងន់ ព្រះវិហារ ដែលកសាងនៅចុងសតវត្សរ៍ទី១៩ត្រូវបានប្រើប្រាស់សម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាស្រ្តីភេទ ហើយកុដិឈើធំមួយនៅលើកន្លែងព្រះវិហារថ្មីបានក្លាយជាកន្លែងស្នាក់របស់ខ្មែរក្រហម។ ចំណែកអាគារមួយចំនួនទៀតត្រូវបានប្រើជាកន្លែងធ្វើទារុណកម្មនិងសួរចម្លើយ ក្រោយពេលខ្មែរក្រហម ដួលរលំវត្តសំរោងក្នុង ត្រូវបានរំដោះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩។ យោងតាមឯកសារមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោយពេលរបបខ្មែរក្រហមដួលរលំ មានរណ្តៅសាកសពសរុបចំនួន១០០រណ្តៅនៅបរិវេណបូជនីយដ្ឋានសព្វថ្ងៃ។ ណ្តៅមួយចំនួនត្រូវប្រជាពលរដ្ឋជីកគាស់នៅឆ្នាំ ១៩៨០ ដើម្បីរកមាសដែលជាប់នឹងសាកសព។
នៅ ឆ្នាំ១៩៨២ លោកអាចារ្យ ធុន សុវត្តិ បានបង្កើតគណកម្មការវត្ត ហើយបានកសាងស្តូបធ្វើពីឈើមួយដើម្បីដាក់តម្កល់អដ្ឋិធាតុ ដែលបានគាស់ទាំងនោះដោយមានកិច្ចសហការពី អាជ្ញាធរមូលដ្ឋាន។ ក្រោយមកស្តូបឈើនោះមានសភាពទ្រុឌទ្រោម។ នៅឆ្នាំ២០០១ លោកឧកញ្ញា ឌុល ភោគ ប្រធានអង្គការសប្បុរសជនខ្មែរនៅអាមេរិច កាណាដា អូស្រាលី ញូស៊ីឡែន ស្វីស និងប្រទេសបារាំង ដោយមានកិច្ចសហការជាមួយអាជ្ញាធរ បានជួលគ្រឿងចក្រមកគាស់រណ្តៅទាំងអស់ដែលនៅសល់ដើម្បីយកអដ្ឋិធាតុមកធ្វើ បុណ្យតាមប្រពៃណីសាសនា និងទុកជាការចងចាំ ហើយបានចាប់ផ្តើម កសាងបូជនី យដ្ឋានថ្មី នៅឆ្នាំ២០០២ និងត្រូវបញ្ចប់ការសាងសងនៅឆ្នាំ២០០៨។អដ្ឋិធាតុនៃជនរងគ្រោះចំនួន ១០.០០៨នាក់ត្រូវបានរកឃើញរួមទាំងឧបករណ៍ ធ្វើទារុណកម្ម ខ្នោះជើង ខ្សែចំណង ខោអាវ និងស្បង់ចីពររបស់ព្រះសង្ឃជាដើម។យោងតាមបញ្ជីឈ្មោះដែលទទួលបានក្រោយ បែកសម័យខ្មែរក្រហមមានមនុស្ស១០.៤០០នាក់ បានក្រោយបែកសម័យខ្មែរក្រហមមានមនុស្សត្រូវបានចាប់ មកឃុំឃាំងនៅវត្តនេះ។
គាំទ្រដោយ - Supported by: